Want to create interactive content? It’s easy in Genially!

Get started free

មេរៀនសង្ខេបគីមីវិទ្យា(ជំពូកទី១និងទី២)CL :F

chealifa10

Created on April 7, 2021

Start designing with a free template

Discover more than 1500 professional designs like these:

Education Timeline

Images Timeline Mobile

Sport Vibrant Timeline

Decades Infographic

Comparative Timeline

Square Timeline Diagram

Timeline Diagram

Transcript

CHEMISTRY សង្ខេបមេរៀន

ជំពូកទី១

មេរៀនទី១

ទ្រឹសស្ដីអាតូម

១.មូលដ្ធានគ្រឹះនៃទ្រឹស្ដីអាតូម

នៅប្រហែល៤០០ឆ្នាំមុន គ.ស ទស្សនវិទូក្រិច ដេម៉ូគ្រីត បានលើកទ្រឹស្ដីចែងថា"គ្រប់វត្ថុតទាំងអស់បង្កឡើងដោយភាគល្អិតតូចបំផុតដែលមិនអាចបំបែកបានហៅថាអាតូ" ដែលភាសាក្រិចមានន័យថាមិនអាចបំបែកបាន។

CL:F Name : Chea livfa Souen sokhea KhON bunchhun Araza jeri-merlin

១.១ ច្បាប់រក្សាម៉ាស

ក្នុងប្រតិកម្មគីមីម៉ាសនៃអង្គធាតុប្រតិករស្មើនឹងម៉ាសនអង្គធាតុកកើត។

​១.២​​ ច្បាប់សមាមាត្រកំណត់

អង្គធាតុសុទ្ធនីមួយៗមានភាគផ្សំ(ធាតុគីមី)ឋិតក្នុងសមាមាត្រជាម៉ាសកំណត់ហើយថេរជានិច្ច។

១.៣ ច្បាប់ពហុសមាមាត្រ

នៅពេលដែលធាតុគីមីពីរផ្សំចូលគ្នាបង្កើតបានជាសមាមាត្រពីរឬច្រើននោះផលធៀបម៉ាសរវាងធាតុទី២ដែលផ្សំនឹងមានម៉ាសមួយដូចគ្នានៃធាតុទី១ជាចំនួនគត់តូច។

២. ទ្រឹស្ដីអាតូមរបស់លលោកដាល់តុន

  1. គ្រប់ធាតុទាំងអស់ផ្សំដោយភាគល្អិតូចៗហៅថាអាតូម
  2. អាតូមនៃធាតុតែមួយមានម៉ាសទំហំនិងលក្ខណៈដូចគ្នា អាតូមនៃធាតុផ្សេងគ្នាមានម៉ាសទំហំនិងលក្ខណៈខុសគ្នា
  3. អាតូមមិនត្រូវបានបំបែក បង្កើតថ្មី ឬត្រូវបានបំផ្លាញចោលទេ
  4. អាតូមនៃធាតុផ្សេងគ្នា ចូលផ្សំគ្នាតាមផលធៀបជាចំនួនគត់តូច ដើម្បីបង្កើតជាសមាសធាតុ
  5. ក្នុងប្រតិកម្មគីមីអាតូមអាចចូលផ្សំគ្នា ផ្ដាច់ចេញពីគ្នាឬតម្រៀបសាជាថ្មី។

មេរៀនទី២

ទម្រង់អាតូម

គ្រប់អង្គធាតុទាំងអស់បង្កឡើងដោយ អាតូម។ អាតូមនៃធាតុតែមួយដូចគ្នាហើយខុសពីអាតូមនៃធាតុផ្សេងទៀត ។ ដើម្បីកំណត់ធាតុគីមីមួយចាំបាច់ត្រូវស្គាល់ពីទម្រង់អាតូមរបស់វា ។

១.អាតូម

អាតូមនីមួយៗមានពីរផ្នែកខុសគ្នា នៅចំកណ្ដាលគឺជាណ្វៃយ៉ូ និង ព័ទ្ធជុំវិញគឺជាពពកអេឡិកត្រុង។

១.១ វិមាត្រអាតូម

អអាតូមមានវិមាត្រតូណាស់ គេចាត់ទុកអាតូមជាស្វ៊ែមួយដែលមានកាំប្រហែល ១០ ស្វ័យគុណ -10m ។ គេមិនដឹងពីកាំរបស់អាតូមដែលនៅដាច់តែអែងទេ គេគ្រាន់តែដឹងថាអាតូម សេស្យូម មានប្រវែងកាំពីរដងនៃកាំអាតូមដែលតូចជាងគេគឺ អុីដ្រូសែន។

១.២ វិមាត្រណ្វៃយ៉ូ

គេអាចតាងណ្វៃយ៉ូជាស្វ៊ែមួយដែលមានកាំប្រហែល ១០ ស្វ័យគុណ -15m ដុច្នេះកាំអាតូមធំជាងកៃណ្វៃយ៉ូ ១០ ស្វ័យគុណ 5 ដង។

២. ភាគល្អិតបង្កអាតូម

ភាគល្អិតបង្កអាតូមមាន ៣ គឺ៖

  1. ប្រូតុង ៈ មានបន្ទុកអគ្គិសនីវិជ្ជាមានដែលមានតម្លៃស្មើគ្នាទៅនឹងបន្ទុកអគ្គិសនីអវិជ្ជាមាននៃអេឡិចត្រុង ។
  2. ណឺត្រុង ៈ គ្មានបន្ទុកអគ្គិសនី មានម៉ាសប្រហាក់ប្រហែលនឹប្រូតុង។
  3. អេឡិចត្រុង ៈ គឺជាស្រទ្រាប់ក្រៅនៃប្រូតុងនិងណឺត្រុង ដែលជាពពកអេឡិចត្រុង។
ចំណាំ៖ ម៉ាសអាតូមទាំងមូលគឺជាម៉ាសនៃប្រូតុងនិងម៉ាសអេឡិចត្រុង។

៣.ទម្រង់អាតូម (ទីតាំងភាគល្អិតនៅក្នុងអាតូម)

៣.១ ណ្វៃយ៉ូ

នៅក្នុងអាតូម ភាគល្អិតប្រូតុងនិងណឺត្រុងផ្ដុំគ្នានៅក្នុងណ្វៃយ៉ូ ។ ណ្វៃយ៉ូជាផ្នែកនៃអាតូមមានបន្ទុកអគ្គិសនីអវិជ្ជាមាន។

៣.២ អេឡិចត្រុង

អេឡិចត្រុងនៅវិលជុំវិញណ្វៃយ៉ូ ហៅថាពពកអេឡិចត្រុងដែលមានបន្ទុកអគ្គិសនីអវិជ្ជាមាន។

៤. អត្តសញ្ញាណរបស់ធាតុ

ណ្វៃយ៉ូអាតូមនីមួយៗមានចំនួនប្រូតុង(Z) និងចំនួននុយក្លេអុង(A)។

  • (Z)ជាចំនួនប្រូតុង ឬ បន្ទុក ឬលេខអាតូម គឺជាចំនួនប្រូតុងដែលមាននៅក្នុងណ្វៃយ៉ូនៃអាតូមរបស់ធាតុមួយ។
  • (A) ជាចំនួននុយក្លេអុង ឬចំនួនអាតូម គឺជាចំនួនសរុបនៃប្រូតុងនិងណឺត្រុងដែលមាននៅក្នុងណ្វៃយ៉ូនៃអាតូមរបស់ធាតុមួយ។

៥. អុីសូតូប

និយមន័យ ៖ អុីសូតូបគឺជាប្រភេទអាតូមនៃធាតុតែមួយដែលមានចំនួនណឺត្រុងខុសគ្នា ។

លក្ខណៈដូចគ្នានឹងលក្ខណៈខុសគ្នានៃអុីសូតូប

លក្ខណៈខុសគ្នា៖

លក្ខណៈដូចគ្នា៖

  • ចំនួនណឺត្រុង
  • ចំនួនម៉ាស
  • លក្ខណរូប ឧទាហរណ៍ ៈ កម្រិតរលាយ ដង់សុីតេ។
  • ចំ​នួនប្រូតុង
  • ចំនួនអេឡិចត្រុង
  • លេខអាតូម
  • លក្ខណៈគីមី

តាមរយៈអុីសូតូប គេអាចឲ្យនិយមន័យធាតុគីមីថា ធាតុគីមីមួយត្រូវកំណត់ដោយលេខអាតូមZ ឬ ចំនួនប្រូតុងក្នុងណ្វៃយ៉ូ ។

៦.ស្រទាប់អរឡិចត្រុងនៃអាតូម

អេឡិចត្រុងZ នៅក្នុងអាតូមមួយវិលជុំវិញណ្វៃយ៉ូ ហើយតម្រៀបជាស្រទាប់ ។ អេឡិចត្រុងត្រូវបានតម្រៀបទៅតាមស្រទាប់ K,L,M, N...។Ex:Li មាន3អេឡិចត្រុង= K2,L1 ដែលស្រទាប់ K,Lមានពីរស្រទាប់ហៅថាខួបទី២ ចំណែកស្រទាប់ចុងក្រោយគេហៅថាក្រុមដូច្នេះ Liនៅក្នុងខួបទី២ ក្រុមទី១។ ស្រទាប់នីមួយៗអាចផ្ទុកអេឡិចត្រុងបានជាអតិបរិមា 2nស្វ័យគុណ2 ដែល​​ n ជាលេខស្រទាប់។ អេឡិចត្រុងនៅលើស្រទាប់ក្រៅបង្អស់ ហៅថា អេឡិចត្រុងវ៉ាឡង់។

៧. ម៉ូល(mole)

ម៉ូល គឺជាចំនួនសន្មតមួយដូចជាឡូឬផ្លូនដែរ។ ភាគល្អិត 1mole មានចំនួន 6.022 x 10ស្វ័យគុណ23ភាគល្អិតហៅថាចំនួនអាវ៉ូកាដ្រូ តាងដោយអក្សរ Na។

៧.១ ម៉ាសម៉ូល

ម៉ាសម៉ូ គឺជាម៉ាសក្នុង 1ម៉ូលនៃអាតូម ឬ ម៉ូលេគុល ។ ខ្នាតគិតជា g.mol!-!

៧.២ ទំនាក់ទំនងរវាងម៉ាសម៉ូលនិងបរិមាណរូបធាតុ

តាមនិយមន័យម៉ាសម៉ូលគេបានៈ m=n.M n បរិមាណរូបធាតុគិតជា(mol) m ម៉ាសនៃរូបធាតុគិតជា(g) M ម៉ាសម៉ូលគិតជា (g.mol-!) .

ជំពូកទី២

មេរៀនទី១

លក្ខណៈនៃតារាងខួប

  1. តារាងខួបនៃធាតុគីមី គឺជាតារាងចំណែកថ្នាក់នៃធាតុ។ អ្នកដែលធ្វើការចែកចំណែកថ្នាក់គឺ លោកឌីមេឌ្រីមិនដេលេយេវ(1834-1907)។
  2. ធាតុគីមីទាំងអស់ក្នុងតារាងខួបត្រូវបានរៀបចំតាមក្រុមឬ អម្បូរនៃធាតុគីមីគឺ​លោហៈឆ្លង អាឡូសែន និង​ឧស្ម័ន។

២ ក្រុមនិងខួប ​២.១​ ជូរឈរឬក្រុម

  • ជួរឈរ​ ឬ បន្ទាត់ឈរក្នុងតារាងខួបហៅថា​ ក្រុម​ ។
  • លេខក្រុមគឺការកំណត់ដោយចំនួនអេឡិចត្រុងនៅស្រទាប់ក្រៅបង្អស់របស់វា។
  • ​អេឡិចត្រុងវ៉ាឡង់គឺជាធាតុគីមីដែលមានលក្ខណៈគីមី​ស្រដៀងគ្នា​ជាធាតុដែលស្ថិតនៅក្នុងក្រុមជាមួយគ្នាដែលមានចំនួនអេឡិចត្រុងស្រទាប់ក្រៅដូចគ្នា។
  • ធាតុគីមីទាំងអស់ក្នុងតារាងខួបចែកជា 8​ ក្រុម​និងក្រុមលោហះឆ្លង។

២.២​ ​ជួរដេកឬ​ ខួប

  • នៅក្នុងតារាងខួបបន្ទាត់ដេក ឬជួរដេកហៅថា ខួប​​ ។
  • ធាតុគីមីដែលស្ថិតនៅក្នុងខួបតែមួយដូចគ្នាមានចំនួនស្រទាប់អេឡិចត្រុងដូចគ្នាហើយស្រទាប់ក្រៅបង្អស់បំពេញអេឡិចត្រុងជាបណ្ដើរៗរហូតដល់ឆ្អែតអេឡិចត្រុង(8អេឡិចត្រុង)។
  • ធាតុដែលស្ថិតនៅក្នុងខួបតែមួយមានលក្ខណៈប្រែប្រួលបន្តិបម្ដងៗពីលោហៈ(អុីយ៉ុងវិជ្ចមាន)ទៅអលោហៈ(អុីយ៉ុងអវិជ្ចមាន)​ដោយឆ្លងកាត់ខួប។

៣ .ទីតាំងលោហៈ និង អលោហះក្នុងតារាងខួប

  • ធាតុគីមីទាំងអស់ក្នុងតារាងខួបចែកជា 2 ក្រុម គឺក្រុមលោហៈនិង អលោហៈ។
  • លក្ខណៈទ្វេរដែលជាលោហៈផង​ និងជា អលោហៈផង ហៅថា ធាតុអំផូទែ។
  • លោហៈទាំង30ដែលស្ថិតនៅផ្នែកកណ្ដាលនៃតារាងខួបហៅថា លោហៈឆ្លង ។​ លោហៈឆ្លងទាំងអស់មានលក្ខណៈរឹងខ្លាំង ចម្លងកម្ដៅនិងអគ្គិសនីបានល្អហើយមានចំណុចរំពុះខ្ពស់។លោហៈឆ្លងច្រើនមានចំនួនអុកសុីតកម្រប្រែប្រួល។

សិក្សាធាតុតាមក្រុម

មេរៀនទី២

តាមរយ:តារាងខួបនៃធាតុគីមីយើងស្គាល់និមិត្ដសញ្ញា ឈ្មោះ លក្ខណ:រូប គីមី និងទម្រងអាតូម។ហើយក្នុងចំណុចនេះយើងបានលើកយកក្រុមចំនួន៤មាន ក្រុមលោហ:អាល់កាឡាំង ក្រុមអាឡូសែន ក្រុមឧស្ម័នកម្រ និងក្រុមលោហ:ឆ្លង។

1.ក្រុមលោហ:អាល់កាឡាំងធាតុក្នុងក្រុមនេះជាលោហ:ទន់មានចំណុចរលាយនិងដង់សុីតេទាប។ជាប្រភេទលោហ:សកម្មខ្លាំងនិងមានប្រតិកម្មខ្លាំងជាមួយទឹកហើយសកម្មពីលើចុះក្រោម។ EX : 2Li ( s ) + 2H2O ( l ) 2LiOH ( aq ) + H2 ( g )2.ក្រុមអាឡូសែនជាអលោហ:សកម្មខ្លាំងនិងជាប្រភេទអលោហ:ដែលមានម៉ូលេគុលឌីអាតូម។ហើយធាតុក្នុងក្រុននេះមានប្រតិកម្មខ្លាំងក្រុមលោហ:អាល់កាឡាំងជាមួយនិងសកម្មថយចុះពីលើចុះក្រោម។EX : ​ 2Na ( s ) + Cl2 ( g ) 2NaCl ( s )3.ក្រុមឧស្ម័នកម្រជាឧស្ម័នម៉ូណូអាតូមនិងជាធាតុអសកម្មខ្លាំងព្រោះស្រទាប់ក្រៅបង្អស់មានអេឡិចត្រុង8ហើយមានចំណុច​រលាយ​និងរំពុះទាប។មិនមានទំនោរចូលផ្សំជាមួយធាតុដទៃដើម្បីបង្កើតជាសមាសធាតុអុីយ៉ុងឬកូវា៉ឡង់។4.ក្រុមលោហ:ឆ្លងជាក្រុមធាតុដែលឋិតនៅកណ្ដាលនៃតារាងខួបហើយធាតុក្នុងក្រុមនេះមានលក្ខណ:ស្រដៀងគ្នា។មានដង់សុីនិងចំណុចរំពុះខ្ពស់។លោហ:ក្នុងក្រុមនេះអាចបង្កើតអុីយ៉ុងកុំប្លិចដែលមានបន្ទុប់អវិជ្ជមានហើយគ្រប់ធាតុក្នុងក្រុមនេះមានសុទ្ធតែមានពណ៌សំគាល់និងធាតុខ្លះជាកាតាលីករដ៏ល្អ។EX : Cu + H2O CuO + H2